វត្តបក្សីចាំក្រុង (វត្តភ្នំបាក់ត្រា)

វត្តបក្សីចាំក្រុង ដែលជាទូទៅ​ប្រជាជនច្រើន​ស្គាល់​ និងហៅឈ្មោះថា វត្តភ្នំបាក់ត្រា គឺ​ជា​វត្ត​មួយ​ដែល​ស្ថិតក្នុង​ទឹក​ដី​ស្រុក​ភ្នំ​ក្រវាញ​ ខេត្ត​ពោធិ៍សាត់។ ប្រសិន​អ្នក​ធ្វើ​ដំណើរ​ពី​ទី​រួម​ខេត្ត​ពោធិ៍សាត់ តាម​ផ្លូវទៅ​ស្រុក​ភ្នំក្រវាញ ប្រមាណ​ជិត ២០គីឡូម៉ែត្រ អ្នក​នឹង​បាន​ទៅ​ដល់​ទីនោះ​មិន​ខាន។

BakTra_1

ផ្លូវចូលទៅកាន់វិហារលើភ្នំ
Photo credit: Vanndy

ដោយ​សារ​ទី​តាំង​នៃ​អារាម​នេះ​សាង​សង់​នៅ​តំ​បន់​ភ្នំ​បាក់​ត្រា ទើប​គេ​តែង​ហៅ​ឈ្មោះ​យក​តាម​តំបន់​នោះ​តែ​ម្តង។ មិន​ត្រឹម​តែ​ជា​អារាម​ដ៍​ស្ងប់​ស្ងាត់​សំរាប់​ភាវនាធម៌​របស់​ព្រះសង្ឃ ដូនជី តាជីឡើយ វត្ត​បក្សី​ចាំក្រុង​ ក៏​ជា​រម្មណីយដ្ឋាន​ធម្មជាតិ​បែប​ព្រៃភ្នំ រំព័ទ្ធទៅ​ដោយ​ថ្មភ្នំ​ធម្មជាតិ​ធីៗ និង​ព្រៃ​ឈើជាច្រើនផងដែរ។ ប្រជាជន​មកពី​ទី​ជិត​ឆ្ងាយ​ តែង​មក​ធ្វើ​បុណ្យសន្សំ​កុសលនៅទីនោះផង និង​សំរាក​លំហែ​កាយ​ជួប​ជុំ​គ្រួសារ​កំសាន្ត​អារម្មណ៍​ជា​មួយ​ធម្មជាតិ​ស្រស់​បំព្រង​ផង​ដែរ​ ក្នុង​ឱកាស​បុណ្យ​ធំៗ​នានា ដូច​ជា​ បុណ្យ​ភ្ជុំ​បិណ្យ​ និង​បុណ្យ​ចូល​ឆ្នាំ​ប្រពៃ​ណី​ខ្មែរ​ជាដើម។​ ម្យ៉ាងវិញទៀត វត្ត​បក្សីចាំក្រុងនេះក៏​មាន​រឿង​ព្រេង​និទាន​ដំណាល​មក​ជា​យូរ​លង់​ណាស់​មក​ហើយ។ យើង​ខ្ញុំ​និង​ស្វែង​រក​ពត៌​មាន​ជាក់​លាក់​មក​បន្ថែម​នៅ​ពេល​ក្រោយ​ទៀត។

ខាងក្រោម​នេះ​ជា​រូម​ភាព​មួយ​ចំនួន​ដែល​យើង​ខ្ញុំ​បាន​ទៅ​ដល់​ និង​ផ្តិត​យក​មក​ចែក​ជូ​ន​ទស្សនា៖

BakTra_2

វិហា​រ​លើ​ភ្នំ
Photo credit: Vanndy

វត្តបក្សីចាំក្រុង Photo credit: Vanndy

ព្រះពុទ្ធរូបនៅផ្លូវចូលទៅវិហារ
Photo credit: Vanndy

បំបួស​ដើម​ឈើ​ក្នុង​វត្ត Photo credit: Vanndy

បំបួស​ដើម​ឈើ​ក្នុង​វត្ត
Photo credit: Vanndy

យ៉ាងម៉េច​ដែរ បន្ទាប់​ពី​ទស្សនាហើយ? បើ​មិន​ទាន់​មាន​គំរោង​ទៅវត្ត​ណា​ពេល​រដូវ​ភ្ជុំបិណ្យ​ខាង​មុខ​ទេ កុំ​ភ្លេច​ទៅ​ វត្ត​បក្សី​ចាំក្រុង ផង។

Comments

comments

You may also like...