ម្ហូបប្រាប់ទិស

សំរាប់​អ្នកដំណើរ​ទាំង​ឡាយ​ដែល​​ធ្លាប់​ឆ្លង​កាត់​ផ្លូវ​ជាតិ​លេខ​ ៥ ត្រង់​ចំណុច​ព្រំប្រទល់នៃ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ និង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ប្រកដ​ជា​ធ្លាប់​បាន​ប្រទះ​ភ្នែក​ជា​មួយ​នឹង​តូប​តាម​ចញ្ចើម​ផ្លូវ​ជា​ច្រើន​ហូរ​ហែរ​មាន​ដាក់​លក់ជាលក្ខណះគ្រួសារដូចជា ជ្រក់​ទំពាំង ជ្រក់​ពង​អង្ក្រងជាដើម នៅ​ត្រង់​ចំនុច​ព្រំប្រទល់នៃខេត្ត​ពោធិ៍សាត់​-កំពង់ឆ្នាំង​នេះ។ រី​ឯប្រជាជន​ខេត្ត​ពោធិ៍សាត់វិញ ដូចជាយុវសិស្សជាដើម ពេល​ដែល​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ឆ្ពោះទៅកាន់​ស្រុក​កំណើត ប្រកដជាមាន​អារម្មណ៍រំភើបមួយ​ពេល​ឆ្លង​កាត់​ទីនេះ ព្រោះវា​ជា​សញ្ញា​មួយ​ប្រាប់​ពួក​គេ​ថា បាន​ឈាន​ចូល​ដល់​ទឹក​ដី​ស្រុក​កំណើត​ហើយ មិន​យូរ​ទេ​នឹង​បាន​ទៅ​ដល់​ផ្ទះ​ជួប​ជុំ​ញាតិសណ្តាន​មិន​ខាន។

ជ្រក់ទំពាំង ព្រំប្រទល់ពោធិ៍សាត់ កំពង់ឆ្នាំង Photo credit: Vanndy

ជ្រក់ទំពាំង ព្រំប្រទល់ពោធិ៍សាត់ កំពង់ឆ្នាំង
Photo credit: Vanndy

តំបន់​ដែល​មាន​ទំពាំង​មក​ធ្វើ​ជ្រក់​គ្រប់​រដូវ​នេះ អំណោយ​ផល​ដល់​ប្រជា​ជន​ប្រកប​របរ​តាម​ផ្ទះគួរ​សម។ វាផលិតកម្ម​ជា​លក្ខណះ​គ្រួសារ​តតាម​បែប​ធម្មជាតិ​ ជា​មួយ​ទំពាំង​ដែល​ពួក​គេ​ជីក​ដោយ​ខ្លួន​ឯងពី​ក្នុង​ព្រៃមក។ ទំពាំង​ជ្រក់ ទាំង​នេះ​មាន​រសជាតិ​ជូរ​ឆ្ងាញ់​ ហើយ​តម្លៃវិញ​ក៏​សម​រម្យដែរ។ អ្នក​ធ្វើ​ដំណើរ​ទៅ​មក​ជិត​ឆ្ងាយ​តែង​តែ​ចូល​ទិញ​ទុក​បរិភោគ​នៅ​ផ្ទះ ឬ​ផ្ញើរញាតិមិត្តមិនដែល​ខាន​ឡើយ។

តើ​អ្នក​ធ្លាប់​ជិះ​កាត់​ និង សាក​ទិញទុក​បរិភោគ​ហើយ​ឬនៅ?

Comments

comments

You may also like...