Category: Kandieng District

បរិវេណក្នុងវត្ត

Photo by Admin

វត្តព្រះធាតុ ( Preah Theat Pagoda at Pursat province)

វត្ត​ព្រះ​ធាតុ ​មាន​ទីតាំង​ស្ថិត​​នៅ​ភូមិ​ស្រែ​ស្ដុក ឃុំ​ស្រែ​ស្ដុក ស្រុក​កណ្ដៀង ចម្ងាយ​ប្រមាណ​២០​គីឡូម៉ែត្រ​ពី​ទីរួមខេត្ដ។ បើយើង​ធ្វើ​ដំណើរ​តាមទិសដៅ​ពីភ្នំពេញ​ទៅខេត្ត​ពោធិ៍​សាត់ ត្រង់​ចំនុច​ឆ្លង​ស្ពាន​ថ្ម​ក្នុង​ទី​រួម​ខេត្ត​ ត្រូវ​បត់​ស្តាំ​ស្រប​តាម​បណ្តោយ​មាត់​ស្ទឹង​ពី​ទី​រួម​ខេត្ត​​រហូត​ឆ្ពោះ​ទៅ​កាន់​ទី​រួម​ស្រុក​កណ្តៀង រួច​បន្ត​ដំណើរ​​ហួស​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្តៀង និង​ វិទ្យាល័យ​ក្នុង​ស្រុកនេះ រហូត​ប្រហែល​កន្លះម៉ោង យើង​នឹង​បាន​ទៅ​ដល់​ទីប្រជុំជន​នៃ​ឃុំ​ស្រែ​ស្តុក។ នៅ​ខាង​ឆ្វេង​ដៃ​មាន​ផ្លូវ​មួយ​ដែល​អាច​ឲ្យ​យើង​បន្ត​ដំណើរ​បន្តិច​ទៀត​ នឹង​ទៅ​ដល់​ទី​វត្ត​អារាម​ចំណាស់​មួយ​នេះ។...