Monthly Archive: September 2014

ជ្រក់ទំពាំង ព្រំប្រទល់ពោធិ៍សាត់ កំពង់ឆ្នាំង
Photo credit: Vanndy

ម្ហូបប្រាប់ទិស

សំរាប់​អ្នកដំណើរ​ទាំង​ឡាយ​ដែល​​ធ្លាប់​ឆ្លង​កាត់​ផ្លូវ​ជាតិ​លេខ​ ៥ ត្រង់​ចំណុច​ព្រំប្រទល់នៃ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ និង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ប្រកដ​ជា​ធ្លាប់​បាន​ប្រទះ​ភ្នែក​ជា​មួយ​នឹង​តូប​តាម​ចញ្ចើម​ផ្លូវ​ជា​ច្រើន​ហូរ​ហែរ​មាន​ដាក់​លក់ជាលក្ខណះគ្រួសារដូចជា ជ្រក់​ទំពាំង ជ្រក់​ពង​អង្ក្រងជាដើម នៅ​ត្រង់​ចំនុច​ព្រំប្រទល់នៃខេត្ត​ពោធិ៍សាត់​-កំពង់ឆ្នាំង​នេះ។ រី​ឯប្រជាជន​ខេត្ត​ពោធិ៍សាត់វិញ ដូចជាយុវសិស្សជាដើម...

BakTra_1

វត្តបក្សីចាំក្រុង (វត្តភ្នំបាក់ត្រា)

វត្តបក្សីចាំក្រុង ដែលជាទូទៅ​ប្រជាជនច្រើន​ស្គាល់​ និងហៅឈ្មោះថា វត្តភ្នំបាក់ត្រា គឺ​ជា​វត្ត​មួយ​ដែល​ស្ថិតក្នុង​ទឹក​ដី​ស្រុក​ភ្នំ​ក្រវាញ​ ខេត្ត​ពោធិ៍សាត់។ ប្រសិន​អ្នក​ធ្វើ​ដំណើរ​ពី​ទី​រួម​ខេត្ត​ពោធិ៍សាត់ តាម​ផ្លូវទៅ​ស្រុក​ភ្នំក្រវាញ ប្រមាណ​ជិត ២០គីឡូម៉ែត្រ អ្នក​នឹង​បាន​ទៅ​ដល់​ទីនោះ​មិន​ខាន។ ដោយ​សារ​ទី​តាំង​នៃ​អារាម​នេះ​សាង​សង់​នៅ​តំ​បន់​ភ្នំ​បាក់​ត្រា ទើប​គេ​តែង​ហៅ​ឈ្មោះ​យក​តាម​តំបន់​នោះ​តែ​ម្តង។ មិន​ត្រឹម​តែ​ជា​អារាម​ដ៍​ស្ងប់​ស្ងាត់​សំរាប់​ភាវនាធម៌​របស់​ព្រះសង្ឃ ដូនជី...